ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦, លោកស្រី ស៊ឺង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមលោកស្រីអនុប្រធានការិយាល័យ ១រូប បានចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពីវិធីសាស្ត្រវិភាគ SWOT និងកាលវិភាគនៃការរៀបចំរបាយការណ៍ សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃអ.គ.ហ.។
សិក្ខាសាលានេះដែរ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Courtyard By Marriott Siem Reap ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥ផងដែរ។
សិក្ខាសាលារៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងកសាងសមត្ថភាព ក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញការធ្វើបច្ចុប្បន្នកម្មទិន្នន័យរបាយការណ៍វិភាគ SWOT និងតារាងសង្ខេបសូចនាករទិន្នន័យសង្គម-សេដ្ឋកិច្ច៕